៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ពួក​ជន​ក្រោក​ទទួល​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​ថ្វាយបង្គំ​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​ប្រគេន​អាសនៈ​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​មិន​លាក់​ទុក​ ​នូវ​ទេយ្យធម៌​របស់​គេ​ ​១​ ​កាលបើ​មាន​ទេយ្យធម៌​ច្រើន​ ​ប្រគេន​ច្រើន​ ​១​ ​កាលបើ​មាន​ទេយ្យធម៌​ដ៏​ឧត្តម​ ​ប្រគេន​ទេយ្យធម៌​ដ៏​ឧត្តម​ ​១​ ​តែង​ប្រគេន​ដោយ​សេចក្តី​គោរព​ ​មិន​ប្រគេន​ដោយ​សេចក្តី​មិន​គោរព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៧​ ​យ៉ាងនេះ​ឯង​ ​ភិក្ខុ​មិនទាន់​ចូល​ទៅ​ជិត​ ​គួរ​ចូល​ទៅ​ជិត​បាន​ ​ឬ​ចូល​ទៅ​ជិត​ហើយ​ ​គួរ​អង្គុយ​បាន​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះ​ ​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​នូវ​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​៧​ ​ពួក​ ​តើ​អ្វីខ្លះ​។​ ​គឺ​ឧភតោភាគ​វិមុត្ត​ ​១​ ​បញ្ញា​វិមុត្ត​ ​១​ ​កា​យស​ក្ខិ​ ​១​ ​ទិដ្ឋិ​ប្ប​ត្តៈ​ ​១​ ​សទ្ធា​វិមុត្ត​ ​១​ ​ធម្មា​នុ​សារី​ ​១​ ​សទ្ធា​នុ​សារី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះឯង​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
ថយ | ទំព័រទី ១៦ | បន្ទាប់