បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូលទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែងធម៌កណ្ដាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតនូវរូបជ្ឈាន ដោយនាមកាយផង បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូរដោយធម៌ទាំង ៨ យ៉ាងនេះ ឈ្មោះថា ជាអ្នកបណ្ដុះសេចក្ដីជ្រះថ្លា ឲ្យកើតដោយគ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរដោយអាការៈ គឺចំណែកនៃសមណធម៌សព្វគ្រប់ផង។
[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ (ប្រាសាទឥដ្ឋ) ជិតនាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ ធ្វើឲ្យច្រើនហើយ មានផលច្រើន