មាន​សីល​ផង​ ​យ៉ាងនេះ​ ​ទើប​ភិក្ខុ​នោះ​ឈ្មោះថា​ ​បរិបូរ​ដោយ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​តែ​មិនមែន​ជា​ពហុស្សូត​ទេ​។​បេ​។​ ​ជា​ពហុស្សូត​ផង​ ​តែ​មិនមែន​ជា​ធម្មកថិក​ទេ​។​បេ​។​ ​ជា​ធម្មកថិក​ផង​ ​តែ​មិនមែន​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ទេ​។​បេ​។​ ​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ផង​ ​តែ​មិនមែន​ជា​អ្នក​ក្លៀវក្លា​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ទេ​។​បេ​។​ ​ជា​អ្នក​ក្លៀវក្លា​ ​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ផង​ ​ជា​អ្នក​ពាល់ត្រូវ​នូវ​ពួក​វិមោក្ខ​ដ៏​ល្អិត​ ​ជា​អរូបជ្ឈាន​ដែល​កន្លង​ផុត​នូវ​រូបជ្ឈាន​ ​ដោយ​នាមកាយ​ផង​ ​តែ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិ​មិត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នៅឡើយ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនទាន់​បរិបូរ​ដោយ​អង្គ​នោះ​ ​ភិក្ខុ​នោះ​ ​គួរ​បំពេញ​អង្គ​នោះ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​ពហុស្សូត​ផង​ ​ជា​ធម្មកថិក​ផង​ ​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ផង​ ​ជា​អ្នក​ក្លៀវក្លា​ ​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ផង​ ​ជា​អ្នក​ពាល់ត្រូវ​នូវ​ពួក​វិមោក្ខ​ដ៏​ល្អិត​ ​ជា​អរូបជ្ឈាន​ដែល​កន្លង​ផុត​រូបជ្ឈាន​ ​ដោយ​នាមកាយ​ផង​ ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់