លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ឲ្យ​គេ​កោរ​ព្រះកេសា​ ​ហើយ​ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​ទ្រង់​យាង​សំដៅ​ទៅ​ក្រុង​វេសាលី​ ​ជាមួយនឹង​ពួក​នាង​សាកិយានី​ជាច្រើន​ ​យាង​ចូល​ទៅកាន់​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ទៀប​ក្រុង​វេសាលី​នោះ​ ​តាមលំដាប់​។​ ​វេលា​នោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​មាន​ព្រះបាទ​ទាំងគូ​ពុរពង​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​កើតទុក្ខ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ឈរ​ទ្រង់ព្រះ​កន្សែង​ ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បានឃើញ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​មាន​ព្រះបាទ​ទាំងគូ​ពុរពង​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​កើតទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​កំពុងតែ​ឈរ​ទ្រង់ព្រះ​កន្សែង​ទៀប​ក្លោងទ្វារ​ខាងក្រៅ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ដូច្នេះ​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​ហេតុអ្វីបានជា​ព្រះនាង​មាន​ព្រះបាទ​ទាំងគូ​ពុរពង​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​កើតទុក្ខ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ឈរ​ទ្រង់ព្រះ​កន្សែង​ ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បាន​ជា​ដូច្នោះ​ ​ព្រោះតែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​សោះ​។​ ​បពិត្រ​ព្រះនាង​គោតមី​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់