​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ជា​ពហុស្សូត​ផង​ ​ជា​ធម្មកថិក​ផង​ ​ជា​អ្នក​ចូល​ទៅកាន់​បរិសទ្យ​ផង​ ​ជា​អ្នក​ក្លៀវក្លា​ ​ខាង​សំដែងធម៌​កណ្ដាល​បរិសទ្យ​ផង​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ ​នូវ​ឈាន​ទាំង៤​ ​ដែល​ជា​ធម៌​អាស្រ័យ​នៅនឹង​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ហើយ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​យ៉ាងនេះ​ ​ទើប​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បរិបូរ​ដោយ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បរិបូរ​ដោយ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នក​បណ្ដុះ​សេចក្ដី​ជ្រះថ្លា​ ​ឲ្យ​កើត​ដោយ​គ្រប់គ្រាន់​ផង​ ​ឈ្មោះថា​ ​ជា​អ្នក​បរិបូរ​ដោយ​អាការៈ​ ​គឺ​ចំណែក​នៃ​សមណធម៌​សព្វគ្រប់​ផង​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ ​តែ​មិន​មាន​សីល​ទេ​ ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​បរិបូរ​ដោយ​អង្គ​នោះ​ ​ភិក្ខុ​នោះ​ ​គួរ​បំពេញ​អង្គ​នោះ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់