[​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​សង្ឃ​កាល​ប្រាថ្នា​ ​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​បាន​។​ ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​ពួក​គ្រហស្ថ​បានលាភ​ ​១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​ពួក​គ្រហស្ថ​ ​បាន​ប្រយោជន៍​ ​១​ ​ជេរប្រទេច​ពួក​គ្រហស្ថ​ ​១​ ​បំបែកពួក​គ្រហស្ថ​ ​ឲ្យ​បែក​ចាក​ពួក​គ្រហស្ថ​ ​១​ ​តិះដៀល​ព្រះពុទ្ធ​ ​១​ ​តិះដៀល​ព្រះធម៌​ ​១​ ​តិះដៀល​ព្រះសង្ឃ​ ​១​ ​ញុំាង​ពាក្យ​និមន្ត​របស់​គ្រហស្ថ​ប្រកបដោយ​ធម៌​ ​ឲ្យ​ឃ្លៀងឃ្លាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​នេះឯង​ ​សង្ឃ​កាល​ប្រាថ្នា​ ​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​បាន​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​សង្ឃ​កាល​ប្រាថ្នា​ ​គប្បី​រម្ងាប់​នូវ​បដិ​សារ​ណី​យក​ម្ម​បាន​។​ ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​ពួក​គ្រហស្ថ​បានលាភ​ ​១​ ​មិន​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​ពួក​គ្រហស្ថ​បាន​ប្រយោជន៍​ ​១​ ​មិន​ជេរប្រទេច​ពួក​គ្រហស្ថ​ ​១​ ​មិន​បំបែកពួក​គ្រហស្ថ​ ​ឲ្យ​បែក​ចាក​ពួក​គ្រហស្ថ​ ​១​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់