ពោល​សរសើរ​ព្រះពុទ្ធ​ ​១​ ​ពោល​សរសើរ​ព្រះធម៌​ ​១​ ​ពោល​សរសើរ​ព្រះសង្ឃ​ ​១​ ​ញុំាង​ពាក្យ​និមន្ត​របស់​ពួក​គ្រហស្ថ​ ​ប្រកបដោយ​ធម៌​ ​ឲ្យ​ទៀងទាត់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​នេះឯង​ ​សង្ឃ​កាល​ប្រាថ្នា​ ​គប្បី​រម្ងាប់​នូវ​បដិ​សារ​ណី​យក​ម្ម​បាន​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​រួចហើយ​ ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ល្អ​ ​ក្នុង​ធម៌​ ​៨​ ​ប្រការ​គឺ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​១​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​១​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ ​១​ ​មិន​ត្រូវ​ត្រេកអរ​នឹង​ការ​សន្មតិ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​១​ ​បើទុកជា​សង្ឃ​សន្មត​ហើយ​ ​ក៏​មិន​ត្រូវឲ្យ​ឱវាទ​ពួក​ភិក្ខុនី​ ​១​ ​មិន​ត្រូវ​ត្រេកអរ​នឹង​សង្ឃសម្មតិ​ណាមួយ​ ​១​ ​មិន​ត្រូវ​និយម​ខ្លួន​ ​ក្នុង​ទី​ជា​អធិបតី​ណាមួយ​ ​១​ ​មិន​ត្រូវឲ្យ​ ​(​ភិក្ខុ​)​ ​ចេញ​ចាក​អាបត្តិ​ដោយ​មូល​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​រួចហើយ​ ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ល្អ​ ​ក្នុង​ធម៌​ ​៨​ ​ប្រការ​នេះឯង​។​ ​

​ចប់​ ​សតិ​វគ្គ​។​

ថយ | ទំព័រទី ៣៦៧ | បន្ទាប់