មហាវគ្គ​


 [​១១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្បែរ​ដើម​ស្ដៅ​ ​ជា​លំ​នៅ​របស់​ន​ឡេ​រុ​យក្ស​ ​ជិត​ស្រុក​វេរ​ញ្ជា​។​ ​គ្រានោះ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​ចូល​សំដៅ​ទៅត្រង់​ទី​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាល​ដែល​វេរ​ញ្ជ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ពាក្យ​ថា​ ​ព្រះសមណគោតម​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​ចាស់ជរា​ ​ជា​ព្រឹទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ជ្រុល​ចូលក្នុង​បច្ឆិមវ័យ​ហើយ​ ​ទោះបី​គ្រាន់តែ​អញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ ​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​(​ព្រះអង្គ​ក៏​មិន​ធ្វើ​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​ដែល​ខ្ញុំ​បានឮ​មក​នោះ​ ​ជា​ប្រាកដ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​ចាស់ជរា​ ​ជា​ព្រឹទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​ថា​សូម្បី​ត្រឹមតែ​អញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ដោយ​អាសនៈ​ ​(​ព្រះអង្គ​ក៏​មិន​ធ្វើ​)​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់