បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កិច្ច​ ​មាន​មិន​សំពះ​ជាដើម​នោះ​ ​ជា​ទំនង​ពុំ​សមគួរ​ឡើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​មិនឃើញ​អ្នកណាមួយ​ ​ល្មម​ឲ្យ​តថាគត​សំពះ​ ​ឬ​ក្រោក​ទទួល​ ​ឬ​អញ្ជើញ​ហៅរក​ឲ្យ​អង្គុយ​លើ​អាសនៈ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​បើ​តថាគត​សំពះ​អ្នកណា​ ​ឬ​ក្រោក​ទទួល​អ្នកណា​ ​ឬក៏​អញ្ជើញ​ហៅរក​ដោយ​អាសនៈ​ ​ក្បាល​របស់​អ្នកនោះ​ ​នឹង​ដាច់​ធ្លាក់​ចេញ​ចាក​ក​។​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​ក៏​ពោល​ពាក្យ​ច្រឡោះបោះ​ ​ទៅ​រក​ព្រះ​សាស្ដា​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​មនុស្ស​សោះកក្រោះ​ ​ឥតរសជាតិ​ទេតើ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​សោះកក្រោះ​ ​ឥតរសជាតិ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​រសជាតិ​ ​គឺ​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វ​ ​ទាំងប៉ុន្មាន​នោះ​ ​តថាគត​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​ជា​ធម៌​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ជា​ធម៌​លែង​មានកំណើត​តទៅមុខ​ទៀតហើយ​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់