​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​សោះកក្រោះ​ ​ឥតមាន​រសជាតិ​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ដែល​ព្រាហ្មណ៍​ឯង​ ​និយាយ​ដៅ​នោះ​ទេ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​គ្មាន​គ្រឿង​ប្រើការ​ទេតើ​។​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​ប្រើការ​មិនកើត​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​គ្រឿង​ប្រើការ​ ​គឺ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វ​ ​ទាំងប៉ុន្មាន​នោះ​ ​តថាគត​ ​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​ដែលគេ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​ជា​ធម៌​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ជា​ធម៌​មិន​មានកំណើត​តទៅ​ខាងមុខ​ទៀត​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​ប្រើការ​មិនកើត​នោះ​ ​គឺជា​សំដី​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អកិរិយវាទ​ទេតើ​។​ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អកិរិយវាទ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់