ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​ផ្ញើ​ចីវរ​ទុក​ក្នុង​ដៃ​នៃ​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និង​ចីពរ​ទៅ​ប៉ុណ្ណោះ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​ ​ផ្ញើ​ចីវរ​ទុក​ក្នុង​ដៃ​នៃ​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និង​ចីពរ​ប៉ុណ្ណោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​ផ្ញើ​ចីវរ​ទុក​ក្នុង​ដៃ​នៃ​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និង​ចីពរ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ញុំាង​វារៈ​នៃ​សង្ឃាដិ​ឲ្យ​កន្លង​ហួស៥ថ្ងៃ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៣២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ញុំាង​វារៈ​នៃ​សង្ឃាដិ​ឲ្យ​កន្លង​ហួស៥ថ្ងៃ​ទៅ​ ​សេចក្តី​ថា​ ​ភិក្ខុនី​មិនបាន​ស្លៀក​ ​មិនបាន​គ្រង​ ​មិនបាន​សំដិល​ហាល​នូវ​ចីវរ​ទាំង៥អស់​ថ្ងៃទី៥​ ​គឺថា​ ​ធ្វើឲ្យ​កន្លង​ហួស​ថ្ងៃទី៥ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់