ឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[២៣៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីជាម្ចាស់ចីវរនោះបានឲ្យ១ ភិក្ខុនីបានប្រាប់ហើយស្លៀកក្តី ដណ្តប់ក្តី នូវចីវរនោះ១ ភិក្ខុនីមានចីវរចោរដណ្តើមយកទៅ១ ភិក្ខុនីមានចីវរបាត់ទៅ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[២៣៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី បាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ ពួកខ្ញុំនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនីនិយាយថា អ្នកទាំងឡាយមានកិច្ចច្រើន មានការដែលត្រូវធ្វើក៏ច្រើន ដូច្នេះហើយក៏ធ្វើចីវរទានឲ្យអន្តរាយទៅ។ ទទួលពេលនោះ ផ្ទះរបស់ត្រកូលនោះភ្លើងឆេះ។ មនុស្សទាំងនោះក៏ពោលទោស តិះដៀល

នគ្គវគ្គ សិក្ខាបទទី៦