បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ធ្វើ​ទេយ្យធម៌​របស់​យើង​ទាំងឡាយ​ឲ្យ​អន្តរាយ​សោះ​ ​យើង​ទាំងឡាយ​វិនាស​ប្រាសចាក​ប្រយោជន៍​ទាំងពីរ​យ៉ាង​ ​គឺ​ភោគ​ផង​ ​បុណ្យ​ផង​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ធ្វើ​ចីវរ​លាភ​របស់​គណៈ​ឲ្យ​អន្តរាយ​ទៅ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ធ្វើ​ចីវរ​លាភ​របស់​គណៈ​ឲ្យ​អន្តរាយ​ទៅ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ធ្វើ​ចីវរ​លាភ​របស់​គណៈ​ឲ្យ​អន្តរាយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ធ្វើ​ចីវរ​លាភ​របស់​គណៈ​ឲ្យ​អន្តរាយ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ២២១ | បន្ទាប់