ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៧​


 [​២៤២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​អកាល​ចីវរ​បាន​កើតឡើង​ដល់​ភិក្ខុនី​សង្ឃ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​សង្ឃ​ប្រាថ្នា​ដើម្បីនឹង​ចែក​ចីវរ​នោះ​ ​ទើប​ប្រជុំ​គ្នា​។​ ​វេលា​នោះ​ឯង​ ​ពួក​ភិក្ខុនី​ជា​អន្តេវាសិនី​ ​(​កូនសិស្ស​)​ ​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​ចៀសចេញ​ទៅ​ ​(​ពី​វត្ត​)​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ចៀសចេញ​ទៅ​អស់ហើយ​ ​(​សង្ឃ​)​ ​កុំអាល​ចែក​ចីវរ​ ​ដូច្នេះហើយ​ ​ក៏​ហាមឃាត់​ការចែក​ចីវរ​។​ ​ភិក្ខុនី​ទាំងឡាយ​នាំគ្នា​ចៀសចេញ​អស់​ទៅ​ ​ដោយ​គិតថា​ ​សង្ឃ​មិនទាន់​ចែក​ចីវរ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​កាល​ពួក​ភិក្ខុនី​ជា​អន្តេវាសិនី​មក​ព្រមគ្នា​ហើយ​ ​ក៏​នាំគ្នា​ចែក​ចីវរ​នោះ​ទៅ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ហាមឃាត់​ការចែក​ចីវរ​ដែល​ប្រកបដោយ​ធម៌​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ២២៣ | បន្ទាប់