[២៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា គណៈ តថាគតសំដៅយកភិក្ខុនីសង្ឃ។ បណ្តាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថាចីវរ។ ពាក្យថា ធ្វើឲ្យអន្តរាយ សេចក្តីថា ភិក្ខុនីនិយាយថា ជនទាំងឡាយត្រូវឲ្យចីវរនេះធ្វើអ្វី ហើយធ្វើឲ្យអន្តរាយទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីធ្វើបរិក្ខារដទៃឲ្យអន្តរាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីធ្វើចីវរក្តី បរិក្ខារដទៃក្តី របស់ភិក្ខុនីច្រើនរូប (ពីររូប ឬបីរូប)ក្តី របស់ភិក្ខុនីមួយរូបក្តី របស់អនុបសម្បន្នាក្តី ឲ្យអន្តរាយ ត្រូវអាបត្តិទុក្កដ។
[២៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្សហើយហាមឃាត់(១) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីខាងដើមបញ្ញត្តិ១។
[២៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្សហើយហាមឃាត់(១) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីខាងដើមបញ្ញត្តិ១។
(១) ភិក្ខុនីពោលយ៉ាងនេះណា អ្នកទាំងឡាយចូរបង្អង់សិនទៅ ព្រោះឥឡូវនេះ សំពត់ថ្លៃណាស់ ប្រហែលជា២-៣ថ្ងៃទៀត កប្បាសនឹងមកដល់ហើយ ថ្លៃសោត ក៏ល្មមសមគួរ ដូច្នេះហើយ ក៏ហាមឃាត់។ (អដ្ឋកថាវិន័យ)។