[៣១០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមានសេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៣១១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយភោជនីយាហារដោយដៃខ្លួនឯង ដល់ពួកមេល្ខោនខ្លះ ដល់ពួកកូនល្ខោនខ្លះ ដល់ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួកអ្នកបំបាត់សេចក្តីសោក (គឺអ្នកលេងកំប្លែងសើចគឺត្លុក) ខ្លះ ដល់ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយ ចូរពោលសរសើរគុណយើងក្នុងបរិសទ្យចុះ។ ពួកមេល្ខោនខ្លះ កូនល្ខោនខ្លះ អ្នកឡើងរ៉ាវខ្លះ អ្នកលេងត្លុកកំប្លែងខ្លះ អ្នកលេងស្គរខ្លះ តែងពោលសរសើរគុណថុល្លនន្ទាភិក្ខុនីក្នុងបរិសទ្យថា នាងម្ចាស់ថុល្លនន្ទា ជាពហុស្សូត ជាអ្នកប្រសប់និយាយ ក្លៀវក្លា ឆ្លាសខាងសំដែងធម្មីកថា អ្នកទាំងឡាយចូរឲ្យទានដល់នាងម្ចាស់ចុះ ចូរធ្វើការបូជាដល់នាងម្ចាស់ចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តី
ចិត្តាគារវគ្គ សិក្ខាបទទី៦