ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​នាង​ម្ចាស់​ថុល្ល​នន្ទា​ ​មិន​សមបី​នឹង​ឲ្យ​ខាទនីយ​ភោជនីយាហារ​ដល់​គ្រហស្ថ​ដោយដៃ​ខ្លួនឯង​ ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឲ្យ​ខាទនីយ​ភោជនីយាហារ​ដល់​គ្រហស្ថ​ដោយដៃ​ខ្លួនឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ឲ្យ​ខាទនីយ​ភោជនីយាហារ​ដល់​គ្រហស្ថ​ដោយដៃ​ខ្លួនឯង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ដល់​គ្រហស្ថ​ក្តី​ ​បរិ​ព្វា​ជ​ក​ក្តី​ ​បរិ​ព្វា​ជិ​កា​ក្តី​ ​ដោយដៃ​ខ្លួនឯង​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​៣១២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​បុគ្គល​ណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​បុគ្គល​នោះ​ឈ្មោះថា​គ្រហស្ថ​។​ ​ប្រុស​ណាមួយ​ដែល​បួស​ជា​បរិ​ព្វា​ជ​ក​ ​លើកទុក​តែ​ភិក្ខុ​ ​និង​សាមណេរ​ចេញ​ ​អ្នកនោះ​ហៅថា​ ​បរិ​ព្វា​ជ​ក​។​ ​ស្រី​
ថយ | ទំព័រទី ២៧៥ | បន្ទាប់