ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងម្ចាស់ថុល្លនន្ទា មិនសមបីនឹងឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងឲ្យខាទនីយភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យខាទនីយ ឬភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣១២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ បុគ្គលណាមួយនៅគ្រប់គ្រងផ្ទះ បុគ្គលនោះឈ្មោះថាគ្រហស្ថ។ ប្រុសណាមួយដែលបួសជាបរិព្វាជក លើកទុកតែភិក្ខុ និងសាមណេរចេញ អ្នកនោះហៅថា បរិព្វាជក។ ស្រី