ណាមួយ​ ​ដែល​បួស​ជា​បរិ​ព្វា​ជិ​កា​ ​លើកទុក​តែ​ភិក្ខុនី​ ​សិក្ខមានា​ ​និង​សាមណេរី​ចេញ​ ​ស្រី​នោះ​ហៅថា​ ​បរិ​ព្វា​ជិ​កា​។​ ​ដែល​ឈ្មោះថា​ ​ខាទនីយ​ ​គឺ​លើកទុក​តែ​ភោជន៥យ៉ាង​ ​និង​ទឹក​ ​និង​ឈើស្ទន់​ចេញ​ ​ក្រៅ​(​អំពី​នោះ​)​ ​ហៅថា​ ​ខាទនីយ​ទាំងអស់​។​ ​ដែល​ហៅថា​ ​ភោជន​ ​បាន​ដល់​ភោជន៥យ៉ាង​ ​គឺ​បាយ១​ ​នំ​កុម្មាស១​ ​សដូវ១​ ​ត្រី១​ ​សាច់១​។​ ​ពាក្យ​ថា​ ​ឲ្យ​ ​គឺ​ភិក្ខុនី​ឲ្យ​ដោយ​កាយ​ក្តី​ ​ដោយ​របស់​ជាប់នឹង​កាយ​ក្តី​ ​ដោយ​បោះ​ឲ្យ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ឲ្យទឹក​ ​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣១៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​គេ​ឲ្យ​ ​មិនបាន​ឲ្យ​ដោយដៃ​ខ្លួនឯង១​ ​ភិក្ខុនី​ដាក់​ ​(​ផុត​ពី​ដៃ​)​ ​ហើយ​ឲ្យ​(​១​)​១​ ​ភិក្ខុនី​ឲ្យ​គ្រឿង​លាប​កាយ​ខាងក្រៅ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី៧​
 ​[​៣១៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុនី​ដាក់​ខាទនីយ​ភោជនីយាហារ​លើ​ផែនដី​ ​ហើយ​ឲ្យ​ដោយ​ពាក្យ​ថា​ ​យើង​ឲ្យ​របស់​នេះ​ដល់​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់