ឡាយ ឲ្យឧបសម្បទាដល់សិក្ខមានា(១) ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង(២) អស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយ(ដែលទើបនឹងបួស) នោះ ជាស្រីល្ងង់ មិនឆ្លាស មិនដឹងការគួរឬការមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់សិក្ខាមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យភិក្ខុនីសង្ឃឲ្យសិក្ខាសម្មតិ
(១) សាមណេរីដែលនៅប្រព្រឹត្តធម៌៦យ៉ាង បំរុងនឹងឧបសម្បទាជាភិក្ខុនី។ (២) តាំងពីបាណាតិបាតាវេរមណី ទៅដល់វិកាលភោជនាវេរមណីសិក្ខាបទ។