ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​សិក្ខមានា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​សិក្ខាសម្មតិ​នោះ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​គឺ​សិក្ខមានា​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ភិក្ខុនី​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​មានឈ្មោះ​នេះ​ ​ជា​សិក្ខមានា​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​សិក្ខាសម្មតិ​នោះ​ ​ត្រូវ​សិក្ខមានា​នោះ​សូម​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​នាង​នេះ​មានឈ្មោះ​នេះ​ ​ជា​សិក្ខមានា​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​បើ​សិក្ខាសម្មតិ​កម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ត្រូវ​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​សិក្ខមានា​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​នាង​នេះ​មានឈ្មោះ​នេះ​ ​ជា​សិក្ខមានា​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់