ឲ្យយ៉ាងនេះ។ គឺសិក្ខមានាដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំជាសិក្ខមានារបស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សិក្ខមានា ត្រូវសូមវុដ្ឋានសម្មតិ អស់វារៈគំរប់ពីរដងផង។ ត្រូវសូមអស់វារៈគំរប់បីដងផង។ ត្រូវភិក្ខុនីដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះមានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ មានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ