ទេ​ ​យើងខ្ញុំ​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដែល​សង្ឃ​មិនបាន​សន្មត​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខា​មា​នា​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ដែល​សង្ឃ​មិនបាន​សន្មត​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បីឲ្យ​ភិក្ខុនី​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​(​១​)​ ​ដល់​សិក្ខមានា​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​វុ​ដ្ឋាន​សម្មតិ​នោះ​ ​សង្ឃ​ត្រូវ​
​(​១​)​ ​ការ​សន្មត​នូវ​សិក្ខមានា​ ​ដែល​សមាទាន​សិក្ខាបទ៦ត្រឹមត្រូវ​ ​គ្រប់​ពីរ​ឆ្នាំ​ហើយ​នោះ​ ​ឲ្យ​ឈប់​ ​លែង​សមាទាន​តទៅទៀត​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់