គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​សង្ឃ​បាន​ឲ្យ​ដល់​គិហិ​គតា​ ​មានឈ្មោះ​នេះ​ ​ដែល​មាន​វស្សា​គ្រប់១២ហើយ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ស្រី​គិហិ​គតា​នោះ​ ​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​ត្រូវ​សង្ឃ​បង្គាប់​ថា​ ​ចូរ​នាង​ពោល​យ៉ាងនេះ​ ​គឺ​ពោល​ថា​ ​ខ្ញុំ​សូម​សមាទាន​នូវ​បា​ណា​តិ​បា​តា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​។​បេ​។​ ​ខ្ញុំ​សូម​សមា​ទា​នូវ​វិកាល​ភោជនា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ហើយ​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​វស្សា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់