មានឈ្មោះនេះ មានអាយុ១៨ឆ្នាំ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតានេះ មានឈ្មោះនេះ របស់លោកម្ចាស់មានឈ្មោះនេះ មានឆ្នាំ១៨ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ ឥឡូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា មានឆ្នាំ១៨ មានឈ្មោះនេះ។ ការឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា មានអាយុ១៨ មានឈ្មោះនេះ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា មានអាយុ១៨ឆ្នាំ មានឈ្មោះនេះហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ កុមារីភូតា មានអាយុ១៨នោះ សង្ឃត្រូវបង្គាប់ថា នាងចូរថាយ៉ាងនេះ គឺពោលថា ខ្ញុំសូមសមាទាននូវបាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវអទិន្នាទានាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវអព្រហ្មចរិយាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ