ខ្ញុំ​សូម​សមាទាន​នូវ​មុសា​វា​ទា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមា​ទា​នូវ​វិកាល​ភោជនា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​មិនបាន​សិក្សា​សិក្ខា​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​វស្សា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤០៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​សាមណេរី​មាន​ឆ្នាំ​ដល់២០ហើយ​ ​ឈ្មោះថា​ ​មាន​ឆ្នាំ​ពេញ២០​។​ ​ដែល​ហៅថា​ ​កុមារី​ភូតា​ ​សំដៅយក​សាមណេរី​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​សិក្ខា​ ​ដែល​សង្ឃ​មិនបាន​ឲ្យ​ក្តី​ ​សិក្ខា​ដែល​សង្ឃ​ឲ្យហើយ​ ​តែ​កម្រើក​ដាច់​ក្តី​ ​របស់​សាមណេរី​ណា​ ​សាមណេរី​នោះ​ ​ឈ្មោះថា​ ​មិនបាន​សិក្សា​សិក្ខា​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់