ខ្ញុំសូមសមាទាននូវមុសាវាទាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវសុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ ខ្ញុំសូមសមាទានូវវិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះ ដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ មិនបានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ សាមណេរីមានឆ្នាំដល់២០ហើយ ឈ្មោះថា មានឆ្នាំពេញ២០។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើកដាច់ក្តី របស់សាមណេរីណា សាមណេរីនោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។