មានឈ្មោះ​នេះ​ ​មាន​អាយុ១៨ឆ្នាំ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កុមារី​ភូតា​នេះ​ ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​មាន​ឆ្នាំ១៨​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​ឥឡូវ​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​កុមារី​ភូតា​ ​មាន​ឆ្នាំ១៨​ ​មានឈ្មោះ​នេះ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​កុមារី​ភូតា​ ​មាន​អាយុ១៨​ ​មានឈ្មោះ​នេះ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​កុមារី​ភូតា​ ​មាន​អាយុ១៨ឆ្នាំ​ ​មានឈ្មោះ​នេះ​ហើយ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​កុមារី​ភូតា​ ​មាន​អាយុ១៨នោះ​ ​សង្ឃ​ត្រូវ​បង្គាប់​ថា​ ​នាង​ចូរ​ថា​យ៉ាងនេះ​ ​គឺ​ពោល​ថា​ ​ខ្ញុំ​សូម​សមាទាន​នូវ​បា​ណា​តិ​បា​តា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​អទិន្នា​ទានា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​អ​ព្រហ្មចរិយា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​អស់​ពីរ​ឆ្នាំ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់