នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤៩៩] សម័យនោះឯង ភិក្ខុនីទាំងឡាយឈឺ ក៏រង្កៀស (មិនហ៊ាន) ធ្វើឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះក្នុងទឹក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីឈឺ ធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹកបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីគប្បីធ្វើសេចក្តីសិក្សាថា អញមិនឈឺ នឹងមិនធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក។
[៥០០] ភិក្ខុនីមិនឈឺ មិនត្រូវធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹកឡើយ ភិក្ខុនីណាមិនឈឺ អាស្រ័យសេចក្តីមិនអើពើ ហើយធ្វើឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី ក្នុងទឹក ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដ។