មួយអន្លើដោយកិរិយាប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនកម្មទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះត្រូវភិក្ខុនីឯទៀតនាំចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។
[៣៨] ស្រីចោរ ភិក្ខុនីសំគាល់ថាស្រីចោរ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិសង្ឃាទិសេស វៀរលែងតែមានសំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនីសង្ស័យ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនីសំគាល់ថាមិនមែនចោរ ហើយបំបួស (ស្រីនោះ) មិនត្រូវអាបត្តិ វៀរលែងតែមានសំបុត្រច្បាប់។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់ថាស្រីចោរ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់ថាមិនមែនស្រីចោរ មិនត្រូវអាបត្តិ។
[៣៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមិនដឹង ហើយបំបួស១ ភិក្ខុនីជំរាបដល់អ្នករាជការ មានស្តេចជាដើម ហើយទើបបំបួស១ ភិក្ខុនីបំបួសស្រីដែលមានសំបុត្រច្បាប់ពីក្នុងកាលមុនរួចហើយ (គឺស្រីដែលធ្លាប់បួសក្នុងសំណាក់តិរ្ថិយ ឬភិក្ខុនីឯទៀត)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។