បន្តុះបង្អាប់ថា សុន្ទរីនន្ទាភិក្ខុនីមានតម្រេក មិនគួរនឹងត្រេកអរនឹងឲ្យបុរសបុគ្គល ដែលមានតម្រេក ស្ទាបអង្អែលកាយខ្លួនសោះ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនីមានតម្រេក ហើយត្រេកអរនឹងបុរសបុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើនៃសុន្ទរីនន្ទាភិក្ខុនីនេះ មិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បីធ្វើ មិនគួរធ្វើទេ ម្នាលភិក្ខុទាំងឡាយ សុន្ទរីនន្ទាភិក្ខុនីមានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គលដែលមានតម្រេក ស្ទាបអង្អែលកាយ (ដូច្នេះ)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ច្បាស់ជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ជារាយមាយចិត្តបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀល