[​៥៥​]​ ​កាលបើ​មានតម្រេក​តែ​ម្ខាង​ ​ហើយ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​ ​ក៏​ទទួលយក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​ទទួល​ទឹក​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលបើ​បុគ្គល​មានតម្រេក​ទាំងពីរ​ខាង​ ​ហើយ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​ដូច្នេះ​ ​ក៏​ទទួលយក​អំពី​ដៃ​យក្ស​ប្រុស​ក្តី​ ​ប្រេត​ក្តី​ ​បណ្ឌក​ ​(​ខ្ទើយ​)​ក្តី​ ​តិរច្ឆាន​ដែល​មាន​រូបរាង​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​ទទួល​ទឹក​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលបើ​មានតម្រេក​តែ​ម្ខាង​ ​ហើយ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​ដូច្នេះ​ ​ក៏​ទទួលយក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុនី​ទទួលយក​ទឹក​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៥៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ជន​ទាំងឡាយ​ ​(​ភិក្ខុនី​និង​ប្រុស​)​ ​មិន​មានតម្រេក​ទាំងពីរ​ខាង១​ ​ភិក្ខុនី​ដឹង​ថា​ ​ប្រុស​នោះ​មិន​មានតម្រេក​ ​ទើប​ទទួលយក១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើខុស​មុន​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់