[៧២] ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយត្រូវសូត្រសមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនីដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ភិក្ខុនីសង្ឃបានផ្ចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ បើសង្ឃមានកាលគួរដល់ហើយ សង្ឃត្រូវសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនីនេះឈ្មោះនេះ ភិក្ខុនីសង្ឃបានផ្ចាញ់អធិករណ៍នីមួយ ខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះទេ។ សង្ឃសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ