ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះ គប្បីភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ ចូរលោកកុំនិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំដោយគ្រហស្ថចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃ ដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង ជាអ្នកនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ) មានមារយាទអាក្រក់ មានកិត្តិសព្ទអាក្រក់ មានការចិញ្ចឹមជីវិតអាក្រក់ ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។