ភិក្ខុនី​នោះ​ ​កាលដែល​ភិក្ខុនី​ទាំងឡាយ​ពោល​យ៉ាងនេះ​ ​ក៏​នៅតែ​ប្រកាន់​ដដែល​ ​ភិក្ខុនី​នោះ​ ​គប្បី​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​ដើម្បីឲ្យ​លះបង់​នូវ​វត្ថុ​នោះ​ដរាបដល់​គំរប់​បីដង​។​ ​បើ​ភិក្ខុនី​នោះ​ ​កាលដែល​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ដរាបដល់​គំរប់​បីដង​ ​លះបង់​វត្ថុ​នោះ​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ភិក្ខុនី​នេះ​ក្តី​ ​(​ក៏​)​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ឈ្មោះ​យាវ​តតិយ​ក​ ​គួរ​បណ្តេញ​ចេញ​។​
 [​៨៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​គឺ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ចុះ​ ​លោក​ទាំងឡាយ​កុំ​នៅ​ផ្សេង​ៗ​គ្នា​ឡើយ​(​ព្រោះ​)​ ​ភិក្ខុនី​ទាំងឡាយ​សូម្បី​រូប​ដទៃ​ដែល​មានមារយាទ​ដូចគ្នា​ ​មាន​កិត្តិសព្ទ​ដូចគ្នា​ ​មានការ​ចិញ្ចឹមជីវិត​ដូចគ្នា​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​មាននៅ​ក្នុង​សង្ឃ​ដែរ​ ​(​តែ​)​សង្ឃ​មិន​ពោល​ពាក្យ​អ្វី​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​ទេ​ ​សង្ឃ​ពោល​ពាក្យ​យ៉ាងនេះ​តែ​នឹង​លោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ​ ​គឺ​ដោយ​សេចក្តី​មាក់ងាយ​។​ ​ពាក្យ​ថា​ ​ដោយ​សេចក្តី​ពេបជ្រាយ​ ​គឺ​ដោយ​សេចក្តី​ស្អប់ខ្ពើម​។​ ​ពាក្យ​ថា​ ​ដោយ​គ្មាន​អំណត់​ ​គឺ​ដោយ​សេចក្តី​ខឹង​។​ ​ពាក្យ​ថា​ ​ដោយ​សំដី​បង្គ្រប​ ​គឺ​ដោយធ្វើ​សំដី​ឲ្យ​វិសេស​ជាង​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់