ភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយពោលយ៉ាងនេះ ក៏នៅតែប្រកាន់ដដែល ភិក្ខុនីនោះ គប្បីភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធី ដើម្បីឲ្យលះបង់នូវវត្ថុនោះដរាបដល់គំរប់បីដង។ បើភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ភិក្ខុនីនេះក្តី (ក៏)ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញចេញ។
[៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំចុះ លោកទាំងឡាយកុំនៅផ្សេងៗគ្នាឡើយ(ព្រោះ) ភិក្ខុនីទាំងឡាយសូម្បីរូបដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ (តែ)សង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ គឺដោយសេចក្តីមាក់ងាយ។ ពាក្យថា ដោយសេចក្តីពេបជ្រាយ គឺដោយសេចក្តីស្អប់ខ្ពើម។ ពាក្យថា ដោយគ្មានអំណត់ គឺដោយសេចក្តីខឹង។ ពាក្យថា ដោយសំដីបង្គ្រប គឺដោយធ្វើសំដីឲ្យវិសេសជាង។