ពាក្យ​ថា​ ​ដោយ​លោក​ទាំងឡាយ​មាន​កំឡាំង​ថយ​ ​គឺ​ដោយ​លោក​ទាំងឡាយ​គ្មាន​បក្ខពួក​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​ហ្នឹងឯង​ ​ជា​អ្នក​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ពួក​ផងគ្នា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ឯណា​ដែល​ពោល​ជាប្រក្រតី​យ៉ាងនេះ​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ដែល​ភិក្ខុនី​ទាំងឡាយ​ ​គឺ​ដែល​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ​ឯណា​ឮ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​គប្បី​និយាយ​នឹង​ភិក្ខុនី​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ចូរ​លោក​កុំ​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​(​ដោយ​គ្រហស្ថ​)​ចុះ​ ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ចូរ​ស្ងាត់​ ​(​ចាក​ពួក​)​ ​សង្ឃ​សរសើរ​តែ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជា​បងប្អូន​ស្រី​ទាំងឡាយ​។​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ពោល​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​គប្បី​ពោល​អស់​វារៈ​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់