ដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ ជាអ្នកបិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ តែសង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនីទាំងឡាយនោះទេ សង្ឃពោលពាក្យយ៉ាងនេះតែនឹងលោកទាំងឡាយដោយសេចក្តីមើលងាយ ដោយសេចក្តីពេបជ្រាយ ដោយគ្មានអំណត់ ដោយសំដីបង្គ្រប ដោយលោកទាំងឡាយមានកំឡាំងថយថា ភិក្ខុនីជាបងប្អូនស្រីទាំងឡាយហ្នឹងឯង នៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរស្ងាត់ (ចាកពួក) សង្ឃសរសើរតែសេចក្តីស្ងាត់របស់ភិក្ខុនីជាបងប្អូនស្រីទាំងឡាយ។ ភិក្ខុនីនោះមិនលះបង់វត្ថុនោះចេញ។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ នេះជាញត្តិ។ បពិត្រសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះឈ្មោះនេះពោលយ៉ាងនេះ នឹងភិក្ខុនីទាំងឡាយដែលសង្ឃសូត្រសមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយចូរនៅច្រឡូកច្រឡំ(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ សូម្បីភិក្ខុនីទាំងឡាយដទៃដែលមានមារយាទដូចគ្នា មានកិត្តិសព្ទដូចគ្នា មានការចិញ្ចឹមជីវិតដូចគ្នា ជាអ្នកបៀតបៀនភិក្ខុនីសង្ឃ បិទបាំងទោសរបស់ភិក្ខុនីពួកផងគ្នា មាននៅក្នុងសង្ឃដែរ តែសង្ឃមិនពោលពាក្យអ្វីនឹងភិក្ខុនី