វិន័យបិដក​ ​ភិក្ខុនី​វិភង្គ​
​ខ្ញុំ​សូម​នមស្ការ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​។​

​បារាជិក​ទី១​

 [​១​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្រេច​ឥរិយាបថ​នៅក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ឈ្មោះ​សា​ឡ្ហ​ ​ជា​ចៅ​នៃ​មិគា​រមាតា​(​១​)​ ​មាន​សេចក្តី​ប្រាថ្នា​នឹង​សាង​វិហារ​ ​(​ប្រគេន​)​ ​ភិក្ខុនី​សង្ឃ​។​ ​ទើប​សា​ឡ្ហ​ ​ជា​ចៅ​មិគា​រមាតា​ ​(​នោះ​)​ ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ប្រាថ្នា​នឹង​សាង​វិហារ​ ​(​ប្រគេន​)​ ​ភិក្ខុនី​សង្ឃ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​ចាត់​ភិក្ខុនី​ដែល​ជា​អ្នកចេះ​ត្រួតត្រា​នវកម្ម​ឲ្យ​ខ្ញុំ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ជា​បងប្អូន​គ្នា៤នាក់​ ​ឈ្មោះ​ ​នន្ទា១​ ​នន្ទ​វតី១​ ​សុន្ទរី​នន្ទា១​ ​ថុល្ល​នន្ទា១​ ​បាន​មក​បួស​ក្នុង​
​(​១​)​ ​ជា​ឈ្មោះ​នាងវិសាខា​។​ ​ក្នុង​អដ្ឋកថា​ ​ធម្មបទ​ថា​ ​ឪពុកក្មេក​នាងវិសាខា​ឈ្មោះ​មិគា​រសេ​ដ្ឋី​ ​ៗ​កាល​ដម្បូង​ឡើយ​ ​ជា​មិច្ឆាទិដ្ឋិ​ ​ដល់​មក​ថ្ងៃក្រោយ​ ​បាន​ស្តាប់ធម៌​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ​បាន​សុំ​នាងវិសាខា​ធ្វើជា​ម្តាយ​ ​ហេតុនេះ​ ​ទើប​គេ​ហៅ​នាងវិសាខា​នោះ​ថា​ ​មិគា​រមាតា​ៗ​។​
ទំព័រទី ១ | បន្ទាប់