សំណាក់​ពួក​ភិក្ខុនី​។​ ​បណ្តា​ភិក្ខុនី​ទាំងនោះ​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ ​បួស​តាំង​អំពី​ក្មេង​ ​ជា​ភិក្ខុនី​មាន​រូបល្អ​ល្អះ​ ​គួរ​គយគន់​មើល​ ​គួរ​ជាទី​ជ្រះថ្លា​ ​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​វាងវៃ​ ​មាន​ប្រាជ្ញា​ឆ្លៀវឆ្លាស​ ​ឥតមាន​សេចក្តី​ខ្ជិលច្រអូស​ ​ប្រកបដោយ​យោបល់​ជា​គ្រឿង​យល់​ក្នុង​កិ​ច្ច​នោះ​ៗ​ ​អាច​ធ្វើ​ ​និង​អាច​ចាត់ចែង​ ​(​នូវ​នវកម្ម​)​បាន​។​ ​ទើប​ភិក្ខុនី​សង្ឃ​សន្មត​សុន្ទរី​នន្ទា​ភិក្ខុនី​ឲ្យ​ជា​អ្នកត្រួត​ត្រា​នវកម្ម​ ​ដល់​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរី​នន្ទា​ភិក្ខុនី​តែង​ដើរទៅ​កាន់​លំនៅ​របស់​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ញយៗ​ ​តែង​និយាយ​ថា​ ​ចូរ​អ្នកឲ្យ​កាំបិត​ ​ឲ្យ​ពូថៅ​ ​ឲ្យដឹង​ ​ឲ្យ​ចប​ ​ឲ្យ​ពន្លាក​ ​(​ដល់​អាត្មា​)​។​ ​ឯ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ ​ក៏​តែង​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ជា​ញឹកញយ​ ​ដើម្បី​ដឹងការ​ងារ​ដែល​ធ្វើរួចហើយ​ ​និង​មិនទាន់​ធ្វើ​។​ ​ជន​ទាំងពីរ​នោះ​ ​ជា​មនុស្ស​មានចិត្ត​ប្រតិព័ទ្ធ​(​នឹងគ្នា​)​ ​ដោយសារ​ឃើញ​គ្នា​រឿយ​ៗ​។​ ​ឯ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ ​មិន​មានឱកាស​ដើម្បី​ធ្វើ​សេវនកិច្ច​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​បាន​ ​ហើយក៏​ធ្វើ​ភត្ត​ ​(​ប្រគេន​)​ ​ភិក្ខុនី​សង្ឃ​ ​ដើម្បី​ត្រូវការ​សុន្ទរី​នន្ទា​ភិក្ខុនី​នុ៎ះឯង​។​ ​ក្នុង​វេលា​ដែល​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ ​វៀ​បនឹង​ក្រាល​អាសនៈ​ក្នុង​រោង​ឆាន់​ ​ក៏​ក្រាល​អាសនៈ​ខាងម្ខាង​ ​(​ដើម្បី​ភិក្ខុ​នី​ចាស់​ៗ​)​ ​ដោយ​គិតថា​ ​ពួក​ភិក្ខុនី​ប៉ុណ្ណេះ​រូប​ចាស់​ជាង​សុន្ទរី​នន្ទា​ជា​ម្ចាស់​ ​ហើយក៏​ក្រាល​អាសនៈ​ខាងម្ខាង​(​ទៀត​ដើម្បី​ភិក្ខុ​នី​ក្មេង​ៗ​)​ ​ដោយ​គិតថា​ ​
ថយ | ទំព័រទី ២ | បន្ទាប់