[៣] កាលបើជនទាំងពីរ(១) (គឺភិក្ខុនី និងបុរស) មានតម្រេកដូចគ្នា ហើយភិក្ខុនី ឬបុរសស្ទាបកាយ ដោយកាយ ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលនៃជង្គង់ឡើងទៅ (ភិក្ខុនី)ត្រូវអាបត្តិបារាជិក។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ (ភិក្ខុនី)ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនី ឬបុរសស្ទាបកាយដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។
[៤] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើតាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិថុល្លច្ច័យ(២) ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។
[៤] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើតាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិថុល្លច្ច័យ(២) ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។
(១) តាំងពីបព្វលេខ៣ ដល់លេខ៤ និយាយអំពីជនទាំងពីរ គឺភិក្ខុនី និងបុរសត្រេកអរដូចគ្នា។ (២)បានជាត្រូវអាបត្តិថុល្លច្ច័យ ព្រោះត្រេកអរទាំងពីរខាង គឺទាំងភិក្ខុនី ទាំងបុរស។