ភិក្ខុនីនោះត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ ចីវរនេះ ខ្ញុំប្តូរនឹងភិក្ខុនីផងគ្នា ហើយដណ្តើមយកមកវិញ ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១០៨] ឧបសម្បន្នា(១) ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ប្តូរចីវរ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនីប្តូរបរិក្ខាដទៃ ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីប្តូរចីវរក្តី បរិក្ខារដទៃក្តី នឹងអនុបសម្បន្នា ហើយដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា

(១) សំដៅយកភិក្ខុនី ស្រីក្រៅពីភិក្ខុនី ហៅថា អនុបសម្បន្នា។