កហាបណៈក្នុងផ្ទះអ្នកផ្សារឯណោះ លោកត្រូវការរបស់ណា លោកគប្បីឲ្យបុគ្គលណាមួយទៅនាំយករបស់នោះអំពីផ្ទះនោះមកចុះ។ ថុល្លនន្ទាភិក្ខុនីបង្គាប់សិក្ខមានា១រូបថា នែសិក្ខមានា នាងចូរទៅនាំយកប្រេង១កហាបណៈអំពីផ្ទះអ្នកផ្សារឯណោះមក។ ទើបនាងសិក្ខមានានោះទៅនាំយកប្រេង១កហាបណៈអំពីផ្ទះអ្នកផ្សារនោះមកប្រគេនថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីបានពោលយ៉ាងនេះថា នែសិក្ខមានា យើងមិនត្រូវការនឹងប្រេងទេ យើងត្រូវការតែទឹកដោះរាវ។ ឯសិក្ខមានានោះ ចូលទៅរកអ្នកផ្សារនោះ លុះចូលទៅហើយ បានពោលពាក្យនេះនឹងអ្នកផ្សារនោះថា នែអាវុសោ ឮថាលោកម្ចាស់មិនត្រូវការនឹងប្រេងទេ ត្រូវការតែទឹកដោះរាវ ហ៏អ្នកចូរយកប្រេងរបស់អ្នកទៅចុះ ចូរឲ្យទឹកដោះរាវមកខ្ញុំវិញ។ អ្នកផ្សារនោះនិយាយថា បពិត្រលោកម្ចាស់ បើខ្ញុំករុណានឹងទទួលយករបស់ដែលលក់ទៅហើយមកវិញ កាលណាខ្ញុំករុណានឹងលក់របស់ដាច់ លោកនាំយកប្រេងតាមដំឡៃរបស់ប្រេងទៅ ហើយលោកចូរនាំយកដំឡៃទិញទឹកដោះរាវមក (ទៀត) ទើបលោកនាំយកទឹកដោះរាវទៅបាន។ សិក្ខមានានោះក៏ឈរយំ។ ភិក្ខុនីទាំងឡាយបានពោលពាក្យនេះនឹង