ឯទៀតវិញ គឺភិក្ខុនីមិនឲ្យគេទិញរបស់នោះ ហើយឲ្យគេទិញរបស់ដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យគេទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំឲ្យគេទិញរួចហើយ ត្រឡប់ឲ្យគេទិញរបស់ដទៃវិញទៀត ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១១៦] របស់ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ មិនត្រូវអាបត្តិ។