ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ ដោយវត្ថុដែលសូមដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្តិយ។
[១២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលទាយក
[១២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលទាយក