[​១៦៥​]​ ​ដែល​ហៅថា​ ​ការ​ជម្រះ​ដោយ​ទឹក​ ​សំដៅយក​ការ​លាង​អវយវៈ​សម្រាប់​បន្ទោបង់​នូវ​ទឹ​ក​មូត្ត​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ធ្វើ​ ​គឺ​កាល​លាង​។​ ​ពាក្យ​ថា​ ​ត្រូវ​ធ្វើការ​ជម្រះ​បាន​ត្រឹម​ពីរ​ថ្នាំង​ម្រាមដៃ​ជា​កំណត់​ ​សេចក្តី​ថា​ ​ភិក្ខុនី​ត្រូវ​លាង​បាន​ត្រឹម​ពីរ​ថ្នាំង​ម្រាមដៃ​ទាំងពីរ​។​ ​ពាក្យ​ថា​ ​កាល​ឲ្យ​កន្លង​ហួសពី​កំណត់​នោះ​ទៅ​ ​សេចក្តី​ថា​ ​កាល​ភិក្ខុនី​ត្រេកអរ​នូវ​សម្ផស្ស​ហើយ​ធ្វើឲ្យ​កន្លង​កំណត់​នោះ​ទៅ​ ​ដោយហោចទៅ​ ​សូម្បីតែ​ប៉ុន​ចុង​សក់​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៦៦​]​ ​ការ​ជម្រះ​ហួសកំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​ភិក្ខុនី​សំគាល់​ថា​ហួស​មែន​ ​ហើយ​លាង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ការ​ជម្រះ​ហួសកំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​តែ​ភិក្ខុនី​សង្ស័យ​ ​ហើយ​លាង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ការ​ជម្រះ​ហួសកំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​ភិក្ខុនី​សំគាល់​ថា​មិនទាន់​ហួសកំណត់​ ​ហើយ​លាង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ការ​ជម្រះ​មិនទាន់​ដល់កំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​ភិក្ខុនី​សំគាល់​ថា​លើស​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការ​ជម្រះ​មិនទាន់​ដល់កំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ការ​ជម្រះ​មិនទាន់​ដល់កំណត់​ពីរ​ថ្នាំង​ម្រាមដៃ​ ​ភិក្ខុនី​សំគាល់​ថា​មិនទាន់​ដល់កំណត់​មែន​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់