ថាដូច្នោះហើយ ក៏បោះសៀនទឹកទៅលើក្បាលភិក្ខុនោះ ហើយវាយនឹងផ្លិតថែមទៀត។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបើនឹងវាយភិក្ខុសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីវាយភិក្ខុ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនសមបើនឹងវាយភិក្ខុទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកទី១រួចហើយ។ ពាក្យថា ភិក្ខុ សេចក្តីថា បុរសដែលបានឧបសម្បទាហើយ។ ពាក្យថា កាលកំពុងឆាន់ សេចក្តីថា កំពុងឆាន់ភោជនទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ទឹក បានដល់ទឹក