[​១៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ពួក​ភិក្ខុនី​ដែល​ត្រូវអាបត្តិ​បា​រាជិ​ក​មុន​ៗ​។​ ​ពាក្យ​ថា​ ​ត្រូវអាបត្តិ​បារាជិក​ ​អធិប្បាយ​ថា​ ​ធម្មតា​ស្លឹកឈើ​ទុំ​ដែល​ជ្រុះ​ផុត​អំពី​ទង​ហើយ​ ​មិន​គួរ​លូតលាស់​ឡើងវិញ​បាន​ ​មាន​គួរនា​យ៉ាងណាមិញ​ ​ភិក្ខុនី​ដែល​ដឹង​ថា​ ​ភិក្ខុនី​ផងគ្នា​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​មិន​ចោទចំ​ពោះ​ខ្លួនឯង​ ​អញ​មិន​ប្រាប់​ដល់​ពួក​គណៈ​ដូច្នេះ​ ​ក៏​មិនមែន​ជាស​មណី​ ​មិនមែន​ជា​ធីតា​របស់​ព្រះពុទ្ធ​ជា​សក្យត្រកូល​ឡើយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុនី​នោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ពាក្យ​ថា​ ​មិន​មាន​សំវាស​ ​អធិប្បាយ​ថា​ ​ដែល​ហៅថា​ ​សំវាស​ ​(​នោះ​)​ ​គឺ​សង្ឃកម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​សភាព​ជា​បុគ្គល​មាន​សិក្ខា​ស្មើគ្នា​ ​នេះ​ហៅថា​ ​សំវាស​ ​សំវាស​នុ៎ះ​មិន​មាន​ជាមួយនឹង​ភិក្ខុនី​នោះ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​ជា​ភិក្ខុនី​មិន​មាន​សំវាស​។​
 [​១៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​មិន​ប្រាប់​ព្រោះ​គិតថា​ ​សេចក្តី​ក​ហេតុ​ក្តី​ ​សេចក្តី​ឈ្មោះ​ប្រកែក​ក្តី​ ​សេចក្តី​ប្រកាន់​ផ្សេងគ្នា​ក្តី​ ​សេចក្តី​វិវាទ​ក្តី​ ​នឹង​កើតមាន​ដល់​សង្ឃ១​ ​មិន​ប្រាប់​ព្រោះ​គិតថា​ ​សង្ឃ​បែកបាក់​គ្នា​ ​ឬ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​នឹង​កើតមាន១​
ថយ | ទំព័រទី ២១ | បន្ទាប់