ភិក្ខុនី១រូប​ ​ត្រេច​ទៅ​បិណ្ឌបាត​ ​(​ត្រឡប់មកវិញ​)​ ​ក៏​សំដិល​ចីវរ​ដែល​ទទឹក​ដោយ​ញើស​ ​ហើយ​ចូល​ទៅកាន់​វិហារ​។​ ​មាន​ភិក្ខុនី១រូប​យក​ចីវរ​នោះ​គ្រង​ ​ហើយ​ចូល​ទៅកាន់​ក្រុង​ដើម្បី​បិណ្ឌបាត​។​ ​ភិក្ខុនី​នោះ​ចេញ​ ​(​ពី​វិហារ​)​ ​ទៅ​ហើយ​ ​សួរ​ភិក្ខុនី​ទាំងឡាយ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​បានឃើញ​ចីវរ​របស់ខ្ញុំ​ដែរ​។​ ​ ​ភិក្ខុនី​ទាំងឡាយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​នោះ​។​ ​ទើប​ភិក្ខុនី​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិន​សមបី​នឹង​មិន​ប្រាប់​ដល់​ខ្ញុំ​ជាមុន​ ​ហើយ​យក​ចីវរ​ទៅ​គ្រង​សោះ​។​ ​ទើប​ភិក្ខុនី​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិន​សមបី​នឹង​មិន​ប្រាប់​ជាមុន​ហើយ​ ​យក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅ​គ្រង​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​មិនបាន​ប្រាប់​ជាមុន​ ​ហើយ​យក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅ​គ្រង​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​សមបី​នឹង​មិន​ប្រាប់​ជាមុន​ ​ហើយ​យក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅ​គ្រង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់