​[​២៤០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​គណៈ​ ​តថាគត​សំដៅយក​ភិក្ខុនី​សង្ឃ​។​ ​បណ្តា​ចីវរ៦យ៉ាង​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​វិកប្ប​បាន​ ​ហៅថា​ចីវរ​។​ ​ពាក្យ​ថា​ ​ធ្វើឲ្យ​អន្តរាយ​ ​សេចក្តី​ថា​ ​ភិក្ខុនី​និយាយ​ថា​ ​ជន​ទាំងឡាយ​ត្រូវឲ្យ​ចីវរ​នេះ​ធ្វើអ្វី​ ​ហើយ​ធ្វើឲ្យ​អន្តរាយ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ធ្វើ​បរិក្ខារ​ដទៃ​ឲ្យ​អន្តរាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ធ្វើ​ចីវរ​ក្តី​ ​បរិក្ខារ​ដទៃ​ក្តី​ ​របស់​ភិក្ខុនី​ច្រើន​រូប​ ​(​ពីរ​រូប​ ​ឬ​បី​រូប​)​ក្តី​ ​របស់​ភិក្ខុនី​មួយ​រូប​ក្តី​ ​របស់​អនុបសម្បន្នា​ក្តី​ ​ឲ្យ​អន្តរាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៤១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​សំដែង​អានិសង្ស​ហើយ​ហាមឃាត់​(​១​)​ ​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ខាងដើម​បញ្ញត្តិ១​។​
​(​១​)​ ​ភិក្ខុនី​ពោល​យ៉ាងនេះ​ណា​ ​អ្នក​ទាំងឡាយ​ចូរ​បង្អង់​សិន​ទៅ​ ​ព្រោះ​ឥឡូវនេះ​ ​សំពត់​ថ្លៃ​ណាស់​ ​ប្រហែលជា២​-​៣ថ្ងៃ​ទៀត​ ​កប្បាស​នឹង​មកដល់​ហើយ​ ​ថ្លៃ​សោត​ ​ក៏​ល្មម​សមគួរ​ ​ដូច្នេះហើយ​ ​ក៏​ហាមឃាត់​។​ ​(​អដ្ឋកថា​វិន័យ​)​។​
ថយ | ទំព័រទី ២២២ | បន្ទាប់